ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការបន្តឆ្នាំ២០២៦
ភ្នំពេញ៖ នៅវិមាន៧មករា នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ដែលជាអនុប្រធានតំបន់ ប្រធានរដ្ឋទាំង៧ អនុប្រធានរដ្ឋ ប្រធានទីក្រុង និងសមាជិក សមាជិកា ចូលរួមប្រមាណ ៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ស សេរីវិចិត្រ បានផ្តល់មតិសំណេះសំណាល ក៏ដូចជាផែនការយុទ្ធសាស្ត្រ ដើម្បីអនុវត្តបន្តទៀត សម្រាប់អនុវត្តការងារឆ្នាំ២០២៦ ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ដែលបានចូលរួមក្នងអង្គពិធី បានថតរូបជាអនុស្សាវរីយ៍ នៅពីមុខវិមាន ៧ មករា ប្រកបដោយក្តីរំភើបរីករាយ និងភាពស្និទ្ធស្នាល ៕






