បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ ចំណុចផ្លូជាតិលេខ៥ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង រវាងរថយន្តដឹកទឹកកកនិងម៉ូតូ

បាត់ដំបង៖ នៅវេលាម៉ោង៥:៥៨នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងនៅចំណុចផ្លូជាតិលេខ៥ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង រវាងរថយន្តដឹកទឹកកកនិងម៉ូតូ បណ្តាលអោយម្ចាស់ម៉ូតូឈ្មោះ តាន់ សុខចំរេីន អាយុ៣៧ឆ្នាំ មុខរបរជាជាងផ្សាដែក រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯកបានស្លាប់ភ្លាមៗនៅកន្លែង ។

មុនពេលកេីតហេតុរថយន្តដឹកទឹកកកបេីកបរពីទិសខាងកេីតឆ្ពោះទៅទិសខាងលិច ចំណែកឯម៉ូតូបេីកបរពីទិសខាងលិចទៅទៅទិសខាងកេីត (បញ្ច្រាស់ទិសគ្នា)ក៏បុកគ្នាពេញទំហឹងតែម្តង
ក្រោយពីកេីតហេតុកំលាំងសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះមកដល់កន្លែងកេីតហេតុធ្វេីការវាស់វែងរួលរាល់ហេីយក៏បានប្រគល់សពទៅអោយសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តទួលតាឯក ចំណែករថយន្តនិងម៉ូតូត្រូវយកទៅរក្សាទុកនៅចរាចរណ៍ខេត្តរងចាំដោះស្រាយតាមនិតិវិធី៕

You might also like