ម្ចាស់ឱសថស្ថាន ប៊ីយ៉ូឃែរ ចេញលិខិតសូមអភ័យទោសជាសាធារណៈហើយ
ភ្នំពេញ ៖ ករណីទិញថ្នាំខ្វះលុយ៥០០រៀល ហើយថតបង្ហោះផ្អើលពេញហ្វេសប៊ុក ឥឡូវនេះ ម្ចាស់ឱសថស្ថានចេញមកសូមទោសជាសាធារណៈហើយ នេះបើយោងតាមលិខិតរបស់លោកស្រី គឹម សុជាតា ដែលអះអាងថា ជាម្ចាស់ឱសថស្ថាន ប៊ីយ៉ូឃែរ។
លិខិតសូមទោសនោះមានខ្លឹមសាថា នាងខ្ញុំជាម្ចាស់ឱសថស្ថាន ប៊ីយ៉ូឃែរ សូមខន្តីអភ័យទោសជាសាធារណៈ ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង ដែលមានការបង្ហោះវីដេអូ/ពត៌មាន ទាក់ទងនឹងការផ្តល់សេវាកម្មនៅឱសថស្ថានរបស់យើងខ្ញុំ ចំពោះអតិថិជនម្នាក់ (ពូ) ដែលបានមកស្វែងរកថ្នាំព្យាបាលរោគសញ្ញារមាស់ និងអង្គែលើក្បាល។ យើងខ្ញុំទទួលស្គាល់ថា ព្រឹត្តិការណ៍នោះបានបង្កឱ្យមានការអន់ចិត្ត, ការរំខានអារម្មណ៍ និងការមិនសប្បាយចិត្តពីសាធារណជន ជាពិសេសចំពោះពូ និងគ្រួសារ។ ប៉ះពាល់ដល់ កិត្តិយសក្រសួងសុខាភិបាល គណៈឱសថការីកម្ពុជា និងឱសថការីទាំងអស់។
យើងខ្ញុំ សូមទោសពីចិត្តពិត ចំពោះការប្រតិបតិ្ត និងការប្រាស្រ័យទាក់ទងដែលមិនសមរម្យនោះ។ នាងខ្ញុំស្តាប់យោបល់ពីសាធារណជន និងយល់ឃើញច្បាស់ថា ការផ្តល់សេវាកម្មសុខាភិបាលគួរតែគោរពលើ សីលធម៌វិជ្ជាជីវៈ (ក្រមសីលធម៌ឱសថការី), ក្តីមេត្តាករុណា និងការអនុគ្រោះដល់អ្នកប្រើសេវាដោយគ្មានការរើសអើងណាមួយឡើយ។
ដើម្បីជាការកែលម្អលើកក្រោយ យើងខ្ញុំបានធ្វើ/កំពុងធ្វើ៖ 1. ពង្រឹងគុណវុឌ្ឍិវិជ្ជាជីវៈ និងការត្រួតពិនិត្យគុណភាពសេវាកម្មជាប្រចាំ។ នាងខ្ញុំសូមអរគុណចំពោះសាធារណជនដែលបានផ្តល់យោបល់ និងការព្រួយបារម្ភ។ ព្រមទាំងសូមមេត្តាទទួលយកការសូមទោសជាផ្លូវការរបស់យើងខ្ញុំ ដោយសង្ឃឹមថា នឹងទទួលបានការអភ័យទោស និងការទុកចិត្តជាថ្មី។ សូមអរគុណ៕






