ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម គៀត ច័ន្ទថារិទ្ធ និង អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC នៅសាលប្រជុំសម្ដេចក្រឡាហោម ស ខេង ទីស្ដីការក្រសួងមហាផ្ទៃ។

You might also like