អាជ្ញាធរខណ្ឌចុះត្រួតពិនិត្យច្រកសុវត្ថិភាព (ច្រកអាសន្ន) នៅក្នុងក្លឹបកម្សាន្ដ X-ZOOM ព្រោះមួយរយៈនេះសន្ទុះភ្ញៀវចូលច្រេីនណែនៗ មាន២ទីតាំង
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចុះត្រួតពិនិត្យច្រកសុវត្ថិភាព (ច្រកអាសន្ន) នៅក្នុងក្លឹបកម្សាន្ដ X-ZOOM ព្រោះមួយរយៈនេះសន្ទុះភ្ញៀវចូលច្រេីនណែនៗតែម្ដង ។
តាមរបាយការណ៍ដែលសារព័ត៌មានហង្សតូចទទួលបាន ៖ នៅម៉ោង០៧:៣០នាទីយប់ ថ្ងៃទី៣ ធ្នូ ២០២៥នេះ លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងណែនាំទីតាំងអាជីវកម្ម ២ទីតាំង៖
ទី១.ទីតាំងអាជីវកម្មក្លឹបឌីស្កូតែ នាមករណ៍ ក្លឹបកម្សាន្ដ X-ZOOM ស្ថិតនៅមហាវិថីចោមចៅ(ផ្លូវវេងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ។ ទី២.ទីតាំងអាជីវកម្មភោជនីយដ្ឋាន នាមករណ៍ HOKI ស្ថិតនៅមហាវិថីចោមចៅ(ផ្លូវវេងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ។
ក្រុមការងារបានធ្វើការណែនាំដូចខាងក្រោម ៖ ត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ, ហាមជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ, ហាមមិនឲ្យប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ, ត្រូវរៀបចំច្រកសុវត្ថិភាព (ច្រកអាសន្ន) ឲ្យបានត្រឹមត្រូវ, ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ៕






