សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងជល់មាន់ ឃាត់ខ្លួនអ្នកលេង ដកហូតម៉ូតូ ៧គ្រឿងនឹងមាន់៤ក្បាល
កំពង់ធំ៖ នៅវេលា រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រៀល ដឹកនាំដោយ លោកនាយប៉ុស្តិ៍ទ្រៀល បានសហការជាមួយ លោកអធិការរងជំនួយការព្រហ្មទណ្ឌស្រុកតាំងគោក បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ផ្ទាល់ដី) មួយកន្លែង ប្រកបដោយប្រសិទ្ធភាព។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទីតាំងដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនេះ ស្ថិតនៅចំណុចវាលស្រែចុងភូមិឈូក (ដូនអាំ) ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនមនុស្សសរុបចំនួន ០៤នាក់ (ប្រុសទាំងអស់) ដែលកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់។ ក្នុងនោះវត្ថុតាងដែលដកហូតបានរួមមាន៖
ម៉ូតូចំនួន ០៧ គ្រឿង
រថយន្តចំនួន ០១ គ្រឿង
មាន់ជល់ចំនួន ០៤ ក្បាល (ងាប់)
ស្គុតចំនួន ០១ ដុំធំ
ស្បែកជើងចំនួន ០៦ គូ
ជនសង្ស័យទាំង ០៤នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនមកកាន់អធិការ
ដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធី៕






