រដ្ឋមន្រ្តីប្រៃសណីយ៍ ពិភាក្សាការងារជាមួយ ប្រធានទីភ្នាក់ងារជាតិសម្រាប់សេវាសាធារណៈ អាហ្សាបៃហ្សង់
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញទទួលពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុលវី មេឌីយ៉េវ ( Ulvi Mehdiyev) ប្រធានទីភ្នាក់ងារជាតិសម្រាប់សេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាហ្សាបៃហ្សង់ នៅទីស្តីការ ក.ប.ទ.។
ជំនួបពិភាក្សានេះ ធ្វើឡើងនៅក្នុងអំឡុងពេល ឯកឧត្តម អ៊ុលវី មេឌីយ៉េវ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោក ស្ដីពី សង្គមព័ត៌មាន ដែលបានសហការរៀបចំឡើងដោយ ក.ប.ទ. និង UN-ESCAP៕






