នាយទាហានកងទ័ពជើងទឹកកម្ពុជា បន្តការសិក្សា នៅមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី

នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២៥ បណ្ដាញសង្គម កងទ័ពជើងទឹកកម្ពុជា បានឱ្យដឹងថា លោកអនុនាវីត្រី អ៊ិន ម៉ូវីនសុផាត នាយទាហានកងទ័ពជើងទឹក ជាសិក្ខាកាមទី៣ តំណាងឱ្យកងទ័ពជើងទឹកកម្ពុជា ដែលបានទទួលសញ្ញាប័ត្រ បញ្ចប់ការសិក្សា វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី (New entry officer course) នៅ HMAS Creswell, Jervis Bay NSW ប្រទេសអូស្ត្រាលី។
នាយទាហានកងទ័ពជើងទឹកកម្ពុជាខាងលើ នឹងបន្តចូលសិក្សាវគ្គនាយទាហានប្រយុទ្ធលម្ហសមុទ្រ និងការអនុវត្តផ្ទាល់លើនាវា (Maritime warfare officer course) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ នៅ HMAS Waston, Waston Bay, NSW ប្រទេសអូស្ត្រាល៕

You might also like