បង្ក្រាបករណីលួចមានស្ថានទំងន់ទោស (ប្លន់) ស្ថិតនៅចំណុចដីទំនេរក្បែរមាត់សមុទ្រ ក្នុងក្រុមទី១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ

បង្ក្រាបករណីលួចមានស្ថានទំងន់ទោស (ប្លន់) ។ ថ្ងៃទី 0៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៤:00នាទី ស្ថិតនៅចំណុចដីទំនេរក្បែរមាត់សមុទ្រ ក្នុងក្រុមទី១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុមានករណី លួចមានស្ថានទំងន់ទោស(កាប់ប្លន់យកខ្សែរកផ្លាកទីនទំងន់១.៥ តំឡឹង ពីជនរងគ្រោះមានឈ្មោះ សំ ឡៃហួត ភេទប្រុស អាសុ៦១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូជនរងគ្រោះដើម្បីជិះទៅខារ៉ាអូខេ តែពេលជិតដល់ ជនសង្ស័យក៏បានអោយជនរងគ្រោះជូនទៅកន្លែងផ្សេងមួយទៀត រហូតដល់កន្លែងដែលមានសភាពស្ងាត់ ក៏អោយជនរងគ្រោះឈប់ម៉ូតូ រួចធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ត្រង់ ក រួចទាញយកខ្សែកពីជនរងគ្រោះ ហើយធ្វើអោយមានការប្រតាយប្រតប់គ្នា។
ក្រោយទទួលបានពត៌មាននេះភ្លាម លោកវរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានដឹកនាំបញ្ជារកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាល ធ្វើការដេញស្ទាក់ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ដែលមាន៖
១- ឈ្មោះ សៀម ហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមាន៖
-ខ្សែកមួយខ្សែ (របស់ជនរងគ្រោះ)
-កាំបិទមួយដើម (របស់ជនសង្ស័យ)
-ទូរស័ព្ទមួយគ្រឿងម៉ាកiphone(របស់ជនសង្ស័យ)។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

You might also like