ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីពិធីលៀងសាយភោជន អបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ
សៀមរាប ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីលៀងសាយភោជន ដើម្បីអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ នាយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ព្រឹត្តិការណ៍ នៃការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនាព្រឹកស្អែកនេះ។






