អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ កងកម្លាំងកម្ពុជា មិនបានធ្វើការបាញ់តបតទៅភាគីថៃវិញឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ៕






