បងប្អូនប្រជាពលរដ្ឋភៀសសឹក បានធ្វើដំណើរមកទីតាំងសុវត្ថិភាព នៅភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប បន្ទាប់ពីកងទ័ពថៃ បានបើកការបាញ់ប្រហារយ៉ាងឃោរឃៅ និងមិនរើសមុខ នៅតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
គិតត្រឹមល្ងាចម៉ោង៦ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅបន្តបាញ់ប្រហារចូលទឹកដីកម្ពុជាតាមរយៈកាំភ្លើងគ្រប់ធន់។






