អាម៉េរិក អំពាវនាវឱ្យថៃនិងកម្ពុជា ងាកទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ

សៀមរាប៖ អាម៉េរិក បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ និងកម្ពុជា ត្រូវតែងាកទៅគោរព និងអនុវត្តតាមកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលមានលោកប្រធានាធិបតី Donald Trump ធ្វើជាសាក្សី កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះ
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាព រវាង កម្ពុជា និងសហរដ្ឋអាម៉េរិក នៅខេត្តសៀមរាប នារាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយអ្នកស្រី ប្រ៊ីតហ្គេត វ៉កឃើរ (Bridgette Walker) ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំប្រទេសកម្ពុជា ។
លោកស្រី Bridgette Walker បានថ្លែងថា ថ្មីៗនេះ លោកស្រីបានទទួលព័ត៌មាននៅតាមគេហ ទំព័រជាច្រើន ស្ដីពីការវាយប្រហាររបស់ទាហានថៃមកលើកម្ពុជាជាថ្មី ក្នុងរឿងជម្លោះព្រំដែន។ ក្នុងនាមរដ្ឋា ភិបាលសហរដ្ឋអាម៉េរិក គឺអ្នកស្រីសូមសំដែងនូវការក្រៀមក្រំ និងរំលែកទុក្ខជាមួយពលរដ្ឋកម្ពុជា ដែល មានសមាជិកគ្រួសារបានស្លាប់ និងរងរបួស ដោយសារតែការវាយប្រហាររបស់ទាហានថៃនេះ៕

You might also like