សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ
សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានបើកការវាយប្រហារឈ្លានពានសារជាថ្មីមកលើដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាលឱ្យពលរដ្ឋជាជនស៊ីវិលកម្ពុជាមួយចំនួនស្លាប់ និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។






