ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះរៀបចំ សម្របសម្រួល និងពិនិត្យមើលមណ្ឌលសុវត្ថិភាព នៅស្រុកមង្គលបុរី
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះរៀបចំ សម្របសម្រួល និងពិនិត្យមើលមណ្ឌលសុវត្ថិភាព នៅស្រុកមង្គលបុរី សម្រាប់ប្រជាពលរដ្ឋភៀសសឹកមកពីស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ខណៈដែលកងទ័ពថៃបានពង្រីកការវាយប្រហារមិនរើសមុខ និងមិនរើសទីតាំង ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ រហូតដល់ថ្ងៃនេះ។
គិតមកដល់ល្ងាចថ្ងៃទី០៩ ខែធ្នូ នេះ មណ្ឌលសុវត្ថិភាពក្នុងស្រុកមង្គលបុរី មានប្រជាពលរដ្ឋភៀសសឹក ប្រមាណ ៧ ០០០គ្រួសារហើយ។






