BREAKING (Update): ម៉ោងជាង៧ព្រឹកនេះ ថៃបន្ដបាញ់ផ្លោងយ៉ាងសន្ធឹក នៅតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ

(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដសកម្មភាពបាញ់ផ្លោងកាំភ្លើងធំយ៉ាងសន្ធឹក ចូលតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ និងកាន់តែខ្លាំងជាងម្សិលមិញ។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

You might also like