ខ្មែរជួរក្រោយជួយខ្មែរជួរមុខ | បងប្អូនប្រជពលរដ្ឋ នាំគ្នាយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា សម្រាប់ជូនវីរកងទ័ព និងជនភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥
ទិដ្ឋភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក្មេងចាស់ប្រុសស្រី ដែលរស់នៅរាជធានីភ្នំពេញ នាំគ្នាយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា មកទីតាំងទទួលការបរិច្ចាគរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅតំបន់បឹកកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីចែកជូនវីរកងទ័ព និងជនភៀសសឹក។






