ពលរដ្ឋខ្មែរជាង ១ពាន់នាក់ នាំគ្នាសម្រុកចេញពីផ្សាររុងក្លឿ ប្រទេសថៃ មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ទាំងពលករ និងអាជីវករជាង ១ពាន់នាក់ បាននាំគ្នាសម្រុកចេញពីផ្សាររុងក្លឿ ប្រទេសថៃ មកចូលប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការជួយសម្របសម្រួលពីអាជ្ញាធរកម្ពុជាផងដែរ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទាំងពលករ និងអាជីវករ រួមទាំងអ្នកដែលអាជ្ញាធរចាប់ខ្លួន ត្រូវបានចាកចេញពីប្រទេសថៃ មកស្រុកយើងវិញ៕

You might also like