BREAKING (Update): គិតត្រឹមម៉ោង៩៖៣០នាទីយប់ ស្ថានភាពនៅសមរភូមិមុខមិនទាន់ធូរស្រាលឡើយ យោធាថៃបន្ដបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែកចូលដីកម្ពុជា
(ព្រំដែន)៖ គិតត្រឹមម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានភាពនៅសមរភូមិមុខមិនទាន់ធូរស្រាលឡើយ យោធាថៃបន្ដបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែកចូលដីកម្ពុជា។
បើតាមសេចក្ដីរាយការណ៍, នៅតំបន់ថ្មដា និងអូរភ្លុកដំរី យោធាថៃបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក។ ខណៈតំបន់បឹងត្រកួន ថៃបន្ដបាញ់ផ្លោងអាវុធធន់ធ្ងន់។
ដោយឡែក សមរភូមិទិសឧត្តរមានជ័យ និងព្រះវិហារ ក៏ដូចជាតំបន់ប្រាសាទ យោធាថៃបន្ដបាញ់ផ្លោងចូលដដែលដូចកាលពីថ្ងៃមិញ និងម្សិលមិញ។
កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕






