សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុង ខេត្តឧត្តរមានជ័យ ចាប់ផ្តើមការបាញ់ប្រហារនៅវេលាម៉ោង ០៤:៤០នាទី នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នា។
កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕






