BREAKING: មកដល់ព្រឹកនេះ នៅតាមសមរភូមិខ្លះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា
(ព្រំដែន)៖ តាមសេចក្តីរាយការណ៍ពីព្រំដែន បានបញ្ជាក់ថា រហូតមកដល់ម៉ោងជាង៨ព្រឹកថ្ងៃទី១១ ខែធ្នូ ២០២៥នេះ ទាហានថៃ នៅបន្តបាញ់ផ្លោងចូលដីកម្ពុជា នៅតាមសមរភូមិមួយចំនួន។
សម្រាប់សមរភូមិនៅខេត្តឧត្តរមានជ័យ ទាហានថៃ បន្តបាញ់ផ្លោងតាំងពីម៉ោងទៀបភ្លឺ។
ដោយឡែកនៅទិសព្រះវិហារ នៅសមរភូមិភ្នំខ្មោច មុំបី និងអានសេះ ទាហានថៃ ក៏នៅបន្តបាញ់ផ្លោងចូលនៅឡើយ។
សម្រាប់បង្គោលលេខ៤៧ ភូមិជោគជ័យ ឃុំអូរបីជាន់ ទាហានថៃ នៅបន្តបាញ់ផ្លោងចូល តែនៅបឹងត្រកួនស្ងាត់។
នៅសមរភូមិអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទាហានថៃ សភាពការណ៍នៅស្ងប់ស្ងាត់តាំងពីយប់ រហូតមកដល់ព្រឹកនេះ។






