ឯកឧត្តម ឌិត ទីណា ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តសួរសុខទុក្ខនិងនាំយកស្បៀងជូនពុកម៉ែបងប្អូនភៀសសឹក នៅខេត្តបន្ទាយមានជ័យ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ៖ ខ្ញុំនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តសួរសុខទុក្ខនិងនាំយកស្បៀងជូនពុកម៉ែបងប្អូនភៀសសឹកនៅខេត្តបន្ទាយមានជ័យ។
ខ្ញុំបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែនៅជាប់ជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ បើទោះបីជាជាប់ដឹកនាំការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីក៏ដោយ ក៏លោកនៅគិតអំពីសុខទុក្ខរបស់ប្រជាជនយើងផងដែរ។
សូមពុកម៉ែបងប្អូនរក្សាភាពអត់ធ្មត់នៅទីកន្លែងសុវត្ថិភាព ដើម្បីសម្រួលឱ្យវីរៈកងទ័ពយើងការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន៕






