សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា និងក្រុមអង្គការសង្គមសុីវិលនាំស្បៀង និងថវិកាចែកជូនពលរដ្ឋភៀសសឹក ចំនួន៦២គ្រួសារ
(ភ្នំពេញ)៖ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា និងក្រុមអង្គការសង្គមសុីវិលបាននាំយកស្បៀង និងថវិកា ចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក មកពីតំបន់អូរស្មាច់ ខេត្តឧត្ដរមានជ័យ ចំនួន៦២គ្រួសារ ដែលបានជម្លៀសមកជំរុំសុវត្ថិភាពជនភៀសសឹក ស្ថិតនៅភូមិសន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
ស្បៀងដែលបានចែកជូនក្នុង ០១គ្រួសារទទួលបានរួមមានអង្ករចំនួន ៥គីឡូ មីជាតិ ១០កញ្ចប់ ត្រីខ ៤កំប៉ុង ត្រីងៀត ១គីឡូ សាច់ក្រក ១/២គីឡូ ថាវពៅ ១គីឡូ និងថវិកាចំនួន ១ម៉ឺនរៀល។ (សម្រាប់គ្រួសារ វីរកងទ័ព ៥គ្រួសារ មួយគ្រួសារ ១០ម៉ឺនរៀល ចាស់ ជរា ស្ត្រីមានផ្ទៃពោះ ស្រ្តីកូនខ្ចី ៥ម៉ឺនរៀល )។
សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុ ជា និងលោក រ៉េត សំណាង ក៏បានចុះសួរសុខទុក្ខ និងបានឧបត្ថម្ភ ថវិកាចំនួន ៣០០ដុល្លារ ដល់ប្រជាពលរដ្ឋភៀសសឹក នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យផង៕






