អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានបន្តផ្ដល់ដល់ពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន៤៥០០កញ្ចប់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានបន្តផ្ដល់អោយប្រជាពលរដ្ឋភៀសសឹកចំនួន៤៥០០គ្រួសារបន្ថែមទៀត នៅតំបន់ភៀសសឹកនៃខេត្តព្រះវិហារ។
បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖
*ក្នុងកញ្ចប់ថង់
១-ថ្នាំដុសធ្មេញ
២-ច្រាសដុសធ្មេញ
៣-សាប៊ូដុំ
៤-ប្រេងខ្យល់
៥-ប្រេងកូឡា
៦-អង្រឹង
៧-អាវភ្លៀង
៨-ពិល
៩-កន្សែងធំ
១០-ក្រមា
១១-ធូបមូស
១២-ថ្នាំពេទ្យ (៤មុខ)
១៣-ទឹកដោះគោ (២កំប៉ុង)
១៤-នំលីលី
១៥-កន្ទេល
១៦-ម៉ុង
១៧-ភួយ
១៨-សារ៉ុង
១៩-សំឡីអនាម័យ
២០-សាប៊ូម្សៅ
២១-ខោអាវឈុត
*ដាក់ខាងក្រៅ
២២-ទឹកសុីវអុីវ
២៣-មីជាតិ
២៤-ត្រីខ
២៥-តង់
២៦-ធុងទឹក។
ជាមួយគ្នានេះផងដែរ ក៏មានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈរបស់របរប្រើប្រាស់ផ្ដល់តាមរយៈអាជ្ញាធរ ទុកចែកដល់វីរៈកងទ័ព និងគ្រួសារកងទ័ព រួមមាន
កញ្ចប់អំណោយចំនួន1500,ទឹកសៀង 63កេស (1,512ដប)
,ទឹកម្ទេស62កេស (1,488ដប)
,ត្រីងៀត, សាច់ក្រក និងឆៃពៅ 3តោន។ឥវ៉ាន់សម្រាប់កងទ័ពមាន
អំបុក58យួរ + 339kg
,សាច់ជ្រូកផាត់50kg =100ថង់
នំបុ័ង,កាពិឆា=138កំប៉ុង
,ខោទឹកនោម 200កេស (800យួរ)៕






