យោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងភូមិសាស្រ្ដ យោធភូមិភាគទី៤ និងទី៥
រហូតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូនេះ យោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងភូមិសាស្រ្ដ យោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា ដែលជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។






