ជនភៀសសឹកនៅពោធិ៍សាត់ ទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរ និងសប្បុរសជន
(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីឃុំថ្មដា ស្រុកវាលវែង ដើម្បីគេចចេញពីការបាញ់ផ្លោងកាំភ្លើងធំ ដ្រូន និងយន្តហោះ F16 ហើយស្នាក់នៅជំរំជនភៀសសឹកនានា ដែលអាជ្ញាធរខេត្ត និងស្រុក បានរៀបចំជូននោះ ទទួលបាកការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ និងសប្បុរសជន ដោយបានផ្តល់អំណោយជាសម្ភារប្រើប្រាស់ និងស្បៀងអាហារជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជម្លៀសចេញពីថ្មដា ហើយកំពុងស្នាក់នៅតាមជំរំជនភៀសសឹកដែលអាជ្ញាធររៀបចំនោះ មានចំនួនប្រមាណជា ៧០០គ្រួសារ ស្មើនឹងជាង២ពាន់នាក់៕






