នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ថានឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ នៅថ្ងៃសុក្រនេះ
(បាងកក)៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក Anutin Charnvirakul បាននិយាយថារូបលោកនឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ ខណៈជម្លោះព្រំដែនជាមួយ កម្ពុជាបន្តចូលដល់ថ្ងៃទី៥។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ លោក Anutin បានបញ្ជាក់ថាកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ នឹងធ្វើឡើងនៅម៉ោង២១៖២០នាទីយប់ (ម៉ោងក្នុងតំបន់)។ លោក ត្រាំ បានអះអាងថាលោកមាន បំណងធ្វើអន្តរាគមន៍ជាថ្មីដើម្បីបិទបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ហើយថានឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំង២៕






