ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន Wassana Nanuam ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់រ៉ុក្កែតទៅលើសហគមន៍ស៊ីវិលមួយក្នុងខេត្តត្រាត ប្រទេសថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយនេះ

និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។

កម្ពុជាទាមទារឱ្យ អ្នកសារព័ត៌មានថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅដើម្បីបំភាន់បោកប្រាស់សារធារណៈជាពិសេសេប្រជាជនថៃ សារព័ត៌មានជាតិ អន្តរជាតិ និងសូមរក្សានូវសេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវជាអ្នកសារព័ត៌មានអាជីព។

You might also like