កម្ពុជា ធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រធានគណៈប្រតិភូកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ក្នុងសម័យប្រជុំលើកទី២០ នៃគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋភាគីចំនួន ១៥0 ប្រទេស និងអ្នកចូលរួមចំនួន ១២៩០រូប។ សម័យប្រជុំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែធ្នូ ឆ្នាំ២០២៥ នៅបន្ទាយក្រហម (Red Fort) ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។

You might also like