ក្រសួងការពារជាតិ ៖ កងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅតំបន់សមរភូមិជាច្រើន នៃយោធភូមិភាគទី៤ ចាប់ពីព្រលឹមរហូតមកដល់រសៀលថ្ងៃនេះ

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានចេញរបាយការណ៍សង្ខេបពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៦៖៥០នាទីព្រឹក រហូតដល់ម៉ោង ១៣៖០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥៖
* ម៉ោង ៦:៥០នាទី យោធាថៃបានបន្តបាញ់វាយប្រហារដោយប្រើប្រាស់កាំភ្លើងធំចូលក្នុងភូមិ សាស្ត្រអូរស្មាច់។
* ម៉ោង ៧:៤០នាទី យោធាថៃបានបន្តបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រ ប្រាសាទតាក្របី។
* ម៉ោង ៨:៣១នាទី យោធាថៃបានធ្វើសកម្មភាពព្យាយាមរុលរថក្រោះ និងបានបើកការបាញ់ប្រហារបុកខ្លាំងមកក្នុងភូមិសាស្រ្ដភ្នំខ្មោច, ចំការកៅស៊ូ, បុស្សស្បូវ-ជាំតែ និងផ្ទះតាម៉ុក។
* ម៉ោង ៩:០៥នាទី យោធាថៃបានប្រើដ្រូនទម្លាក់គ្រាប់បែកមកលើកម្ពុជា នៅភូមិសាស្រ្ដជប់គគីរ។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់៕

You might also like