សមរភូមិពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ បន្តស្ងាត់ ត្រឹមម៉ោង ៤៖៤០នាទី
(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៤៖៤០នាទីទៀបភ្លឺថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ សមរភូមិបឹងត្រកួន ភូមិជោគជ័យ ភូមិព្រៃចាន់ និងសមរភូមិទិសឧត្តរមានជ័យ (ថ្មដូន ជប់គ្រោះ ជប់អង្គុញ ភ្នំឆត្រ ភ្នំ៣០០ តាក្របី) នៅបន្តស្ងប់ស្ងាត់។
មានតែសមរភូមិទិសព្រះវិហារ ខាងភ្នំខ្មោច ដែលទាហានថៃ បន្តបាញ់ចូលកម្លាំងយើងនៅខ្សែត្រៀមជួរមុខ តែកម្លាំងយើងបានតបតដោយ BM21 ត្រឡប់ទៅវិញផងដែរ។






