អគ្គលេខាធិការដ្ឋាន រដ្ឋសភា បែង ចែក អំណោយ ថវិកា សម្ភារៈ ប្រើប្រាស់ និង គ្រឿង ឧបភោគ បរិភោគ ជូន វីរៈ កងទ័ព តាម សមរ ភូមិជួរមុខ និងពល រដ្ឋ ភៀសសឹក
ក្នុងស្មារតី សាមគ្គី មហាគ្រួសារខ្មែរ ប្រឆាំង ការ ឈ្លានពាន របស់ ថៃលើបូរណភាព ទឹកដី កម្ពុជា អគ្គលេខាធិការ ដ្ឋានរដ្ឋសភា បានទទួល អំណោយ ជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជាច្រើន ពីថ្នាក់ដឹកនាំ រដ្ឋសភា សមាជិក សមាជិកា រដ្ឋសភា និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ទីប្រឹក្សា ជំនួយការ ព្រមទាំងពី សប្បុរស ជន នានា សម្រាប់ ឧបត្ថម្ភ គាំទ្រ ជូន វីរៈកងទ័ព ជួរមុខ និងពលរដ្ឋ ភៀស សឹក តប តាម ការ អំពាវនាវ របស់ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធ សភា និងសម្តេច មហា រដ្ឋសភា ធិការ ធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា។
នៅព្រឹក ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារ អគ្គលេខាធិការ ដ្ឋាន រដ្ឋសភា ក្រោម ការ ដឹកនាំ របស់ ឯកឧត្តម ឃួន ដាវិត អគ្គលេខា ធិការ រង រដ្ឋសភា បាន ចាត់ ចែងដឹក ជញ្ជូន ជំនួយ ទាំងអស់នោះ ឆ្ពោះ ទៅកាន់ បណ្តា ខេត្តនានា ជាប់ ព្រំដែន ថៃ ដើម្បី ផ្គត់ផ្គង់ ជូន វីរៈកងទ័ព និងពល រដ្ឋភៀសសឹក។
អំណោយ នឹងប្រគល់ជូន អាជ្ញាធរ ខេត្ត នីមួយៗ ដើម្បីធ្វើការបែងចែក តាម គោលដៅ ក្នុងនោះ មាន៖ ខេត្តព្រះវិហារ ទឹកប្រាក់ចំនួន ២០លានរៀល ខេត្តឧត្តរមានជ័យ ទឹក ប្រាក់ ចំនួន ២០លានរៀល ខេត្តបន្ទាយមានជ័យ ទឹកប្រាក់ចំនួន ២០លានរៀល ខេត្តបាត់ដំបង ទឹកប្រាក់ចំនួន ៥០លានរៀល និងខេត្តពោធិ៍សាត់ ទឹកប្រាក់ ចំនួន ២០លានរៀល ខេត្តកោះកុង ថវិកាចំនួន ២០លានរៀល ។ ចំណែកសម្ភារ និងគ្រឿងឧបភោគ បរិភោគ ដែលខេត្ត នីមួយៗ ទទួល បាន មានដូចជា ឆៃប៉ូវផ្អែម ទឹកត្រី ទឹកស៊ីអ៉ីវ មីកញ្ចប់ អង្ករ ត្រីខ បាយ ក្តាំង អំបុក ភួយ និង សម្លៀកបំពាក់ ជាដើម។
អគ្គលេខាធិការ ដ្ឋាន រដ្ឋសភា បាន កំពុង ទទួល អំណោយ សប្បុរស ធម៌ ជា បន្ត បន្ទាប់ ទៀត ហើយនឹង ធ្វើការ បែងចែក ទៅ តាម តំបន់ ផ្សេងៗ ទៀត។ ក្រៅពីការបែងចែក អំណោយ ខាងលើ នេះ ក្រុមការងារ របស់ រដ្ឋសភា ដោយ មាន ការ ចង្អុល បង្ហាញ របស់ សម្តេច ប្រធាន រដ្ឋសភា បាន អញ្ជើញចូល រួម ពិធីបុណ្យ សព និងចុះសាកសួរ សុខទុក្ខ ព្រមទាំងនាំយក ថវិកា ជូន កងទ័ព ជួរមុខ និងពលរដ្ឋ កំពុង សម្រាក ព្យាបាល ជំងឺ នៅ មន្ទីរ ពេទ្យ ព្រះកេតុមាលា ជាដើម។
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និង មន្រ្តីរាជការ រដ្ឋសភា សូមបួង សួង ដល់ ទេវតា រក្សា ទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា បុព្វបុរស ខ្មែរ គ្រប់ ព្រះ អង្គ និង វត្ថុ សក្តិ សិទ្ធិ ក្នុង លោក សូមតាម ថែរក្សា ការពារ កងទ័ព កម្ពុជា របស់ យើង ឱ្យ ជួប ប្រទះ តែ សេចក្តី សុខ ជៀស ផុត ពី ជំងឺ ដង្កាត់ ទាំងឡាយ ហើយ ឈ្នះ អស់ ខ្មាំងសត្រូវ៕






