BREAKING: ម៉ោងជិត២នេះ កងកម្លាំងកម្ពុជា បាញ់ស្រោចអាវុធធន់ធ្ងន់ ប្រឆាំងការរុលឈ្លានពានរបស់ទាហានថៃ នៅមុខប្រាសាទព្រះវិហារ និងជាំតែ សង្ស័យឆេះឃ្លាំងស្ដុកគ្រាប់
(ព្រំដែន)៖ ដើម្បីប្រឆាំងការរុលឈ្លានពានរបស់ទាហានថៃ នៅវេលាម៉ោងប្រមាណជិត២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានបាញ់ស្រោចអាវុធធន់ធ្ងន់នៅមុខប្រាសាទព្រះវិហារ និងជាំតែ បណ្តាលឲ្យឆេះនៅខាងភាគីថៃយ៉ាងសន្ធោសន្ធៅ ដោយសង្ស័យឆេះឃ្លាំងស្ដុកគ្រាប់របស់ខ្មាំង៕






