បន្ទាន់៖ សូមបងប្អូនទាំងអស់ ឈប់ផ្សាយសកម្មភាពប្រគល់អំណោយនៅទីតាំងជនភៀសសឹក ឬទីតាំងគោលដៅសំខាន់ៗក្បែរនឹងព្រំដែន ឬមានទំនាក់ទំនងនឹងសកម្មភាពទ័ព។ បងប្អូនទាំងអស់ដែលជាម្ចាស់ជំនួយ សូមផ្តល់សេចក្តីទុកចិត្តដល់អ្នកទទួលដែលខ្លួនប្រគល់អំណោយ ដើម្បីគាត់ចាត់ចែង ដោយមិនចាំបាច់ត្រូវធ្វើវីដេអូ ថតបង្ហោះពេលនេះនោះទេ។
អ្វីៗអាចនឹងធ្វើបានក្រោយបញ្ចប់សង្គ្រាមឈ្លានពានរបស់ថៃចុះ សង្ឃឹមថាបងប្អូនយើងយោគយល់ តែសកម្មភាពប្រមូលស្បៀង អំណោយ និងការវេចខ្ចប់ផ្សេងៗ សូមបន្តផ្សព្វផ្សាយឱ្យបានទូលាយ ព្រោះនេះជាសកម្មភាពចលនាជាតិនិយមយ៉ាងធំធេង និងកម្លាំងចិត្តសម្រាប់កងទ័ពយើង។
សូមស្នើចែករំលែកបន្តផង






