ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកប្រមាណ៥០០នាក់ បានធ្វើការប្រមូលផ្តុំគ្នានៅខាងមុខសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី ដើម្បីស្នើសុំឱ្យលោកប្រធានាធិបតី ដូណាល ត្រាំ

រដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី សហរដ្ឋអាមេរិក៖ ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកប្រមាណ៥០០នាក់ ដែលអញ្ជើញមកពីរដ្ឋ វឺរជីនៀ, ម៉ារីលែន, ណតខារ៉ូឡាញណា, ផេនស៊ីលវែនញ៉ា, ឃែនថឺរឃី និងរដ្ឋធានី វ៉ាស៊ីងតោន ឌី.ស៊ី និងដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឡាយ អូនរី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋវឺរជីនៀ បានធ្វើការប្រមូលផ្តុំគ្នានៅខាងមុខសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី ដើម្បីស្នើសុំឱ្យលោកប្រធានាធិបតី ដូណាល ត្រាំ ចូលរួមសម្របសម្រួលនិងចាត់វិធានការចំពោះប្រទេសថៃ៖
១.បញ្ឈប់ការទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាជាបន្ទាន់ពីសំណាក់ភាគីថៃ
២.បើកឱ្យមានអ្នកសង្កេតការណ៍ឯករាជ្យ
៣.ផ្ទៀងផ្ទាត់ផ្កាយរណបសហរដ្ឋអាមេរិក ជុំវិញការបាញ់ប្រហាររបស់ថៃមកលើប្រទេសកម្ពុជា
៤.អោយប្រទេសថៃទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ៕

You might also like