ស្ពានជ័យជម្នះ (ស្ពានមេទឹក) ដែលស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានទាហានឈ្លានពានថៃ ទម្លាក់គ្រាប់បែកដោយប្រើយន្តហោះ F-16 កំទេចចោល កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បណ្តាលឱ្យខូចខាតទាំងស្រុង។
យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលកម្ពុជា ចាប់តាំងពីការបើកការឈ្លានពានកម្ពុជាកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។






