អភិបាលខេត្តបាត់ដំបង ចុះសាកសួរសុខទុក្ខយុទ្ធជនកំពុងមានរបួសជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យ

នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃអគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាមួយក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្ត ចុះសាកសួរសុខទុក្ខយុទ្ធជនកំពុងមានរបួសជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាព២ ខេត្តបាត់ដំបង។
អញ្ជើញសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងកោតសរសើរ និងអរគុណ ចំពោះវីរយុទ្ធជនទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ ដើម្បីការពារជាតិពីការបង្ករសង្គ្រាមឈ្លានពានរបស់សៀម និងប្រសាសន៍ជូនពរសូមឱ្យឆាប់ជាសះស្បើយដើម្បីវិលត្រឡប់ទៅបំពេញភារកិច្ចជូនជាតិវិញ៕

You might also like