ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនពលរដ្ឋភៀសសឹកខ្វះខាត នៅខេត្តបាត់ដំបង

ដោយមើលឃើញពីស្ថានភាពប្រទេសស្ថិតក្នុងការលំបាក ព្រមទាំងកំណើនបងប្អូនប្រជាពលរដ្ឋភៀសសឹកកើនឡើង, កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនតង់ចំនួន ១០,០០០តង់ ប្រគល់ជូនឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីចែកជូនបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅតាមបណ្តាមណ្ឌលសុវត្ថិភាព ដោយក្នុងនោះ ខេត្តបាត់ដំបងទទួលបាន ២,០០០តង់។
បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានចាត់តាំងក្រុមការងារ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តបែងចែកតាមមណ្ឌលសុវត្ថិភាពជូនបងប្អូនភៀសសឹកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ។

You might also like