នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ មានបំណងចង់ដោះស្រាយបញ្ហាជម្លោះឲ្យបានឆាប់ !
(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃពុធនេះថា លោកបានទាក់ទងជាមួយមេដឹកនាំថៃ និងកម្ពុជា ហើយភាគីទាំងពីរបានបង្ហាញបំណងចង់ដោះស្រាយជម្លោះព្រំដែនរបស់ពួកគេឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg។
លោក Anwar បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃទី២២ ខែធ្នូ សប្តាហ៍ក្រោយ ដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រទេសទាំងពីរថា សន្តិភាពគឺជារឿងចាំបាច់បំផុត។ កិច្ចប្រជុំនេះត្រូវបានពន្យារពេលតាមសំណើរបស់ថៃ និងកម្ពុជា៕






