ទាហានឈ្លានពានថៃ បានបើកការបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួន ចូលតំបន់អូរភ្លុកដំរី ឃុំថ្មដា ខេត្តពោធិ៍សាត់ និងបានបាញ់ប្រហារនៅកន្លែងមួយចំនួនទៀតស្ថិតនៅតំបន់យោធភូមិភាគទី៤ និងយោធភូមិភាគីទី៥

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥នេះ ថា ទាហានឈ្លានពានថៃ បានបើកការបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលតំបន់អូរភ្លុកដំរី ឃុំថ្មដា ខេត្តពោធិ៍សាត់ និងបានបាញ់ប្រហារនៅកន្លែងមួយចំនួនទៀតស្ថិតនៅតំបន់យោធភូមិភាគទី៤ និងយោធភូមិភាគីទី៥។ ប៉ុន្តែរហូតមកដល់ម៉ោងជាង៨ព្រឹកនេះ មានភាពស្ងប់ស្ងាត់បន្តិចហើយ ខណៈទាហានកម្ពុជាបានកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់៕

You might also like