អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិឲ្យដាក់សម្ពាធ និងធ្វើការថ្កោលទោសដល់ទាហានឈ្លានពានថៃ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិឲ្យដាក់សម្ពាធ និងធ្វើការថ្កោលទោសដល់ទាហានឈ្លានពានថៃ ដែលបន្តបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា យ៉ាងគឃ្លើន អមនុស្សធម៌ ដោយគិតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៣ថ្ងៃហើយ ខណៈទង្វើឈ្លានពានរបស់ថៃនេះមិនត្រឹមតែប៉ះពាល់ផ្នែកសន្តិសុខក្នុងតំបន់នោះទេ វាថែមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោកផងដែរ។






