អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កាលពីយប់មិញ កងទ័ពអាកាសថៃ ប្រើយន្តហោះ F16 ទម្លាក់ផ្តាច់ស្ពានបេតុងអូជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រីស្នំខេត្តសៀមរាប
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះថា កាលពីយប់មិញ កងទ័ពអាកាសថៃ ប្រើយន្តហោះ F16 ទម្លាក់ផ្តាច់ស្ពានបេតុងអូជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រីស្នំខេត្តសៀមរាប។ បាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលតំបន់ភូមិសាស្រ្តខេត្តកោះកុង។ បាញ់ផ្លោងចូលតំបន់ខេត្តព្រះវិហារ ថ្មដូន និងបន្តបាញ់ចូល ផ្ទះជនស៊ីវិលមួយចំនួននៅខេត្តបន្ទាយមានជ័យ ខណៈខេត្តពោធិ៍សាត់បាញ់ផ្លោងចូលអូរភ្លុកដំរី៕






