អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ ៖ វីរកងទ័ព និងវីរនគរបាលកម្ពុជា បានបន្តឈរជើងបានយ៉ាងរឹមមាំទប់ទល់តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពានយ៉ាងមោះមុត ស្វាហាប ក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តអះអាងថា វីរកងទ័ព និងវីរនគរបាលកម្ពុជា បានបន្តឈរជើងបានយ៉ាងរឹមមាំទប់ទល់តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពានយ៉ាងមោះមុត ស្វាហាប ក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា ហើយវីរកងទ័ព និងវីរនគរបាលកម្ពុជាយើងមិនចុះញ៉មចំពោះសត្រូវឈ្លានពាន នោះឡើយទោះក្នុងតម្លៃណាក៏ដោយ៕






