ពលរដ្ឋខ្មែរ នៅទីក្រុងផតលែន(Portland) រដ្ឋអូរីហ្គិន(Oregon) នៅសហរដ្ឋអាមេរិក ចំនួន១០០នាក់ ជួបជុំគ្នាធ្វើបាតុកម្មសម្តែងមតិ ដើម្បីប្រឆាំងចំពោះការឈ្លានពាន យោធាប្រទេសថៃ ខុសច្បាប់ដ៏ឃោឃៅព្រៃផ្សៃ និងគួរឲ្យស្អប់ខ្ពើម មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ជាច្រើនតាមបណ្តោយព្រំដែន កម្ពុជា-ថៃ !!!

សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ៖ បងប្អូនប្រជាពលរខ្មែររស់នៅរដ្ឋអូរីហ្គិន នៃសហរដ្ឋអាមេរិក បានធ្វើការជួបជុំរៀបចំការធ្វើបាតុកម្មសម្តែងមតិ នៅលើមហាវិថី 431 SW Madison St, Portland, OR 97204 ដោយមានបងប្អូនខ្មែរចូលរួមចំនួន ១០០នាក់ ដើម្បីប្រឆាំងចំពោះការឈ្លានពានយោធាខុសច្បាប់ដ៏ឃោឃៅព្រៃផ្សៃ និងគួរឲ្យស្អប់ខ្ពើម របស់ប្រទេសថៃ មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ជាច្រើនតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលបណ្តាលឲ្យប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជាស្លាប់ និងរងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង សាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្តរដ្ឋ និងឯកជនជាច្រើនផងដែរ ៕

You might also like