ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលទទួលបានពីសប្បុរសជន ជាបន្តបន្ទាប់
នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលទទួលបានពីសប្បុរសជនជាបន្តបន្ទាប់ មានអង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារ:ប្រើប្រាស់ចាំបាច់ ដែលសប្បុរសជនឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភជូនបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពនានា ក្នុងនោះបានបន្តឧបត្ថមជូនបងប្អូនភៀសសឹកនៅវត្តទំនប់តាកួន ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។






