គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញប្រគល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនវីរកងទ័ព

ភ្នំពេញ៖នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនវីរកងទ័ព។

អំណោយទាំងនោះរួមមាន៖ ១. អង្ករ៖ ៦,០០០គីឡូ, ២. នំ UN900៖ ៥០កេស, ៣. អំបុក៖ ១៤០កេស, ៤. ត្រីខកំប៉ុង៖ ៥០កេស, ៥. មីជាតិ៖ ៥០កេស, ៦. សាច់ផាត់៖ ១០០គីឡូ, ៧. ភេសជ្ជៈ Champion៖ ១០០កេស, ៨ .ភេសជ្ជៈ V-Cola ៖៥០កេស ៩. ទឹកសុទ្ធ 1500ml ៖ ៥០០កេស, ១០. បារី ,១១ .ត្រីប្រៃ ,១២ .ស៊ុត ,១៣ .ខ្លឹមស សរុបចំនួន១៣មុខ ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អំណោយដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានអំពាវនាវដល់សប្បុរសជនមេត្តាជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី ក្នុងពេលដែលសត្រូវកំពុងឈ្លានពានទឹកដីរបស់យើង៕

You might also like