ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានអញ្ជើញចូលរួមនាំយកអំណោយគាំទ្រសមរភូមិមុខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ព

នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាលបានអញ្ជើញចូលរួមនាំយកអំណោយគាំទ្រសមរភូមិមុខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់សម្រាប់គាំទ្រសមរភូមិមុខជូនដល់វីរកងទ័ពសម្រាប់ប្រើប្រាស់ក្នុងការការពារដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា ពីការឈ្លានពានយ៉ាងគឃ្លើនរបស់ទ័ពថៃម្ដងហើយម្ដងទៀត ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ៕

You might also like