ដើម្បីឱ្យអន្តរជាតិបានដឹងឮកាន់តែខ្លាំងពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា និងបានយកជនស៊ីវិលនិងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាគោលដៅនៃការវាយប្រហារ, សូមបងប្អូនចូលរួមសរសេរសារថ្កោលទោសជាភាសាខ្មែរ ឬភាសាអង់គ្លេស និងភាសាផ្សេងៗទៀតដែលបងប្អូនចេះ
ដើម្បីបកអាក្រាតនូវទង្វើអមនុស្សធម៌របស់យោធាថៃដែលបានធ្វើមកលើជាតិនិងប្រជាជនកម្ពុជា។ សំឡេងរបស់បងប្អូនមួយជាសំឡេងជនរងគ្រោះម្នាក់ដែលរងគ្រោះដោយការឈ្លានពានដ៏សាហាវឃោរឃៅរបស់យោធាថៃ។ សូមចូលរួមទាំងអស់គ្នាដើម្បីស្នើឱ្យអន្តរជាតិជួយអន្តរគមន៍បញ្ឈប់ទង្វើឈ្លានពាននេះ!






