អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ តំបន់ជួរមុខមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈតំបន់ខ្លះទាហានឈ្លានពានថៃ បានបន្តបាញ់ផ្លោង
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ តំបន់ជួរមុខមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈតំបន់ខ្លះទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងនៅឡើយ ប៉ុន្តែវីរកងទ័ពកម្ពុជាបានកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ និងអង់អាចក្លាហានបំផុត ដើម្បីការពារ នូវបូរណភាពទឹកដីកម្ពុជា។






