BREAKING: ម៉ោងជាង២រសៀល ទាហានឈ្លានពានសៀម ប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែក ក្នុងភូមិសាស្ដ្រស្រុកវ៉ារិន ខេត្តសៀមរាប
(ព្រំដែន)៖ នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានប្រើប្រាស់យន្ដហោះចម្បាំង ទម្លាក់គ្រាប់បែកជាបន្ដបន្ទាប់មួយចំនួន ចូលក្នុងភូមិសាស្ដ្រស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ៕






